នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ​

20-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​១៥​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ពី​បទ​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ប្រើ​អំពើ​ហិង្សា​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhoneX​ ពណ៌​ស​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧១​អឺ​០​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ក្រុម​៩៩​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឃឿ​ន​ ឧត្តម​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​វិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុ​ន​ រ៉ា​នី​ វត្ត​ភ្នំ​ ស្នាក់​នៅផ្ទះ​លេខ​១៤១​ ផ្លូវ​លេខ​៨០​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ សន​ សុ​ភារៈ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​វិទ្យាល័យ​ ហ៊ុន​ សែន​ ប៊ុ​ន​ រ៉ា​នី​ វត្ត​ភ្នំ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​៖​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច​ ពណ៌​ស​ ឆ្នាំ​ផលិត​២០១៤​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៣១៨៩១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១GD-៤៥៣៤,​ ទូរស័ព្ទ​ដៃ​ម៉ាក​IPhoneX​ ពណ៌​ស​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឈាន​ ល័​ក្ខ​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​មិន​ចាំ​លេខ​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ មុខរបរ​នៅផ្ទះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20554757

  • ថ្ងៃនេះ11341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90421
  • ខែនេះ112301
  • ឆ្នាំនេះ112301
  • សរុប20554757