សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១២​ នៅ​វត្ត​អង្គ​កំពង់​ថ្មកែវ​

25-September-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១២​ នៅ​វត្ត​អង្គ​កំពង់​ថ្មកែវ​ ស្ថិត​នៅ​ភូមិ​អង្គ​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌ​កំពូល​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ១២​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ។​

​ក្នុង​ពិធី​នោះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ឯកឧត្តម​ លោក​ជំទាវ​ ទីប្រឹក្សា​ ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ព្រមទាំង​ពុទ្ធបរិស័ទ​ បាន​បូជា​ទៀន​ ធូប​ ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ​ ព្រមទាំង​ធ្វើ​កិច្ច​សូត្រ​មន្ត​នមស្សការ​ ព្រមទាំង​បាន​នាំ​យក​នូវ​បច្ច័យ​ ទេយ្យទាន​ គ្រឿង​ ឧបភោគបរិភោគ​ ភេសជ្ជៈ​ ផ្លែ​ឈើ​ ជា​ច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​រអា​និ​សង្ឃ​ ជូន​ទៅ​ដល់​វិ​ញ្ញាន​ក្ខ​ន្ធ​បុព្វការី​ជន​ មាន​មាតា​ បិតា​ ជីដូន​ ជីតា​ញាតិ​ការ​ ទាំង​៧​សណ្ដាន​ ព្រមទាំង​ឧទ្ទិស​ដល់​ដួង​វិ​ញាន​ក្ខ​ន្ធ​ របស់​ឥស្សរជន​ វីរជន​ យុទ្ធ​ជន​ ដែល​បាន​លះបង់​ជីវិត​ ដើម្បី​បុព្វហេតុ​រំដោះជាតិ​ សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅ​កាន់​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

 

ចំនួនអ្នកទស្សនា

    20554557

  • ថ្ងៃនេះ11141
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90221
  • ខែនេះ112101
  • ឆ្នាំនេះ112101
  • សរុប20554557