ឯកឧត្តម​ រ័​ត្ន​ ស្រ៊ា​ង​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២​ ក្នុង​ខណ្ឌដង្កោ​

25-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​,​ ឯកឧត្តម​ លាង​ មុនី​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​,​ ឯកឧត្តម​ អ៊ឹ​ង​ អៀង​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​ជា​ប្រធាន​និង​អនុប្រធាន​ ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ​ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុត្តិសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ ក្នុង​ពិធី​ប្រកាស​ សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២​ ក្នុង​ខណ្ឌដង្កោ​ ដើម្បី​បែងចែក​តួនាទី​ភារកិច្ច​ អនុវត្ត​ការងារ​ តាម​ ការ​ចាត់តាំង​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រគល់​ជូន​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ សមាសភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២​នេះ​ផង​ដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ថ្លែង​សំណេះសំណាល​ជាមួយ​សមាជិក​ទាំងអស់​ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ស្និត​ស្នាល​ ព្រមទាំង​បាន​ចែករំលែក​ បទ​ពិសោធន៍​ការងារ​ បទ​ពិសោធន៍​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ ដល់​សមាជិក​នៃ​អង្គពិធី​ទាំងមូល​ ទុកជា​ការ​ត្រិះ​រិះ​ពិចារណា​ផង​ដែរ​។​

​បន្ទាប់​ពី​កម្មវិធី​ត្រូវ​បាន​បញ្ចប់​ ឯកឧត្តម​ រ័​ត្ន​ ស្រ៊ា​ង​ បាន​ប្រគល់​អំណោយ​ រួម​មាន​ថវិកា​១២​លាន​រៀល​ ទឹកក្រូច​១២០​កេស​ និង​ទឹក​សុទ្ធ​១២០​កេស​ ជូន​ដល់​ក្រុមការងារ​ ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២​ បែងចែក​គ្នា​ យក​ទៅ​ប្រើប្រាស់​ ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ ភ្ជំបិណ្ឌ​ ប្រពៃណី​ជាតិខ្មែរ​ តាម​សង្កាត់​រៀងៗ​ខ្លួន​ ៕

ចំនួនអ្នកទស្សនា

    20554417

  • ថ្ងៃនេះ11001
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90081
  • ខែនេះ111961
  • ឆ្នាំនេះ111961
  • សរុប20554417