លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ដឹកនាំ​កិច្ចប្រជុំ​ការងារ​ ប្រចាំ​ស​ប្តា​ហ៍​ និង​លើក​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​

25-September-2019 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​កិច្ចប្រជុំ​ការងារ​ ប្រចាំ​ស​ប្តា​ហ៍​ និង​លើក​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​ លោកស្នងការ​រង​ទទួល​ផែន​ អនុប្រធាន​ផែន​ លោកនាយ​ការិយាល័យ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​-​អធិការរង​ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ លោកនាយ​ នាយ​រង​ផ្នែក​ ចំណុះ​ឲ្យ​ការិយាល័យ​ជំនាញ​ ចូលរួម​ប្រមាណ​១២០​នាក់​។​

​លោក​វរសេនីយ៍ឯក​ ព្រំ​ ប៊ុ​ន​រិ​ទ្ធ​ នាយការិយាល័យ​សរុប​វិភាគ​ បាន​អាន​ផែនការ​សកម្មភាព​ ស្ដី​ពី​ការ​អនុវត្ត​ការងារ​ប្រចាំ​ស​ប្តា​ហ៍​កន្លង​ទៅ​។​

​ពិធី​ប្រជុំ​នេះ​មាន​គោលបំណង​ពង្រឹង​វិន័យ​ សមត្ថភាព​ការងារ​កងកម្លាំង​នគរបាល​ជាតិ​តាម​ប្រសាសន៍​ របស់​លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​៖​ត្រូវ​ពង្រឹង​ការងារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ សាធារណៈ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​អញ្ជើញ​មក​លេង​ស្រុក​កំណើត​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ និង​អនុវត្ត​ឲ្យ​បាន​សកម្មភាព​នូវ​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ដើម្បី​កាត់​បន្ថយ​ បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ ភ្ជុំបិណ្ឌ​ដែល​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​។​ កម្លាំង​ជំនាញ​ត្រូវ​ពង្រឹង​ការ​ចុះ​ល្បាត​ ការ​ចុះ​ពួនស្ទាក់​ នៅ​គោលដៅ​ងាយ​រង​គ្រោះ​ បង្ក្រាប​ក្មេង​ទំនើង​ដែល​ អុកឡុក​ បង្ក​ការ​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

​ពិសេស​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​សេចក្តីណែនាំ​លេខ​០១៩​ របស់​ក្រសួងមហាផ្ទៃ​ ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវ​:​នគរបាល​ជាតិ​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ៕


ចំនួនអ្នកទស្សនា

    20554807

  • ថ្ងៃនេះ11391
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90471
  • ខែនេះ112351
  • ឆ្នាំនេះ112351
  • សរុប20554807