កម្លាំង​នគ​រាល​ខណ្ឌឫស្សីកែវ​ បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាត​ញៀន​

25-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​នឹង​១០​នាទី​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្ដែង​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាត​ញៀន​ នៅ​ចំណុច​ក្រុម​ទី​២​ ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​

លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ គង់​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ ផ្លូវ​បេតុង​សង្កាត់​ទួល​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​លក់​ត្រីងៀត​,​ ទី​២-​ឈ្មោះ​ គង់​ សុ​ថន់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ ផ្លូវ​បេតុង​ សង្កាត់​មិត្តភាព​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មុខរបរ​កម្មករ​សំណង់​,​ ទី​៣-​ឈ្មោះ​ ប៊ុត​ ស៊ន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​លក់​ត្រីងៀត​,​ ទី​៤-​ ឈ្មោះ​ ភេទ​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ មុខរបរ​លក់​ត្រី​ងៀង​។​

​សម្ភារៈ​ដកហូត​មានៈ​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20554627

  • ថ្ងៃនេះ11211
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90291
  • ខែនេះ112171
  • ឆ្នាំនេះ112171
  • សរុប20554627