ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​រូបគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ព្រោះ​រូប​គាត់​ស្នាក់​នៅ​លើស​ទិដ្ឋាការ​

25-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ មាន​ជនបរទេស​ម្នាក់​ បាន​មក​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គោលបំណង់​ឲ្យ​សមត្ថកិច្ច​ជួយ​បញ្ជូន​រូបគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ព្រោះ​រូប​គាត់​ស្នាក់​នៅ​លើស​ទិដ្ឋាការ​(​ផុតកំណត់​ថ្ងៃ​ទី​១៧.០៦.២០១៧)​ និង​គ្មាន​លទ្ធភាព​បង់ថ្លៃ​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​ UGWUANYI​ KINGSLEY​ UGONNA​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ជន​នេះ​ចូល​មក​ព្រះរាជា​ណា​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩.០៩.២០១៥​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ គោលបំណង​ទេសចរ​ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ម្ដុំ​ចោម​ចៅ​ រយៈកាល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រូបគេ​ធ្វើ​ជា​គ្រូបង្រៀន​ភាសារ​អង់គ្លេស​តាម​ផ្ទះ​ មូលហេតុ​ដែល​រូបគេ​មិន​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ ព្រោះ​រូបគេ​គ្មាន​ប្រាក់​ដើម្បី​បន្ត​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20556167

  • ថ្ងៃនេះ12751
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91831
  • ខែនេះ113711
  • ឆ្នាំនេះ113711
  • សរុប20556167