កំពង់ធំ៖ រសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥និង ៤០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងមន្ត្រីនគរបាល អញ្ជើញកាន់បិណ្ឌវេនទី១៣ (ថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០១៩) នៅវត្តមុនីរង្សី ហៅវត្តថ្មី ស្ថិតក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តបានពូនភ្នំខ្សាច់ បូជា ទៀន ធូប ផ្កាភ្ញី ជូនព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ វិរជន យុទ្ធជន យុទ្ធនារី ពលីមរណៈ ដែលលះបង់អាយុ ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដួងវិញ្ញាណក្ខន្ធ ជនដែលបានមរណភាព ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញានក្ខ័ន្ធបុព្វការីជនមាន ជីដូន ជីតា ញាតិមិត្តទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់ទីឋានថ្មី សូមអោយ ដួងវិញាណក្ខន្ធ អស់លោក សមប្រកបជួបប្រទះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រគេន ទ័យឲ្យទានវត្ថុដូចជាអង្គរ, ត្រីខកំប៉ុង, មីយើង,ទឹកបរិសុទ្ធ,ទឹកក្រូច,ប្រេងឆា,ទឹកត្រី និងគ្រឿងទេសសំរាប់ដាំស្លរមួយចំនួនទៀត និងបច្ច័យជូនចំពោះព្រះសង្ឃ ដែលគង់នៅវត្តមុនីរង្សី ដើម្បីចូលរួមកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអារាមបន្ថែមទៀត ។
លោកឧត្តមសេនីយ៍ ស្នងការ និងលោកស្រី បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមបីបាច់ ថែរក្សា មន្ត្រីនគរបាល ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបាន សេចក្តីសុខ សេចក្តីចម្រើន សម្បូរ សប្បាយនិងធ្វើដំណើរទៅទីជិតទីឆ្ងាយជួបប្រទះតែសុខសុវត្ថិភាព គ្រប់ៗគ្នា ជារៀងរហូត ៕