រថយន្តក្រុង​របស់​ក្រុមហ៊ុន​«​រិ​ទ្ធ​មុនី​»​ ប្រល័យ​ជីវិត​ មនុស្ស​ទាំង​ព្រឹក​ព្រលឹម​

01-October-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​វេលា​ម៉ោង​០៥​នឹង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវជាតិ​លេខ​ ៦A​ ភូមិ​គោក​រលួស​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ រថយន្ត​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​រិ​ទ្ធ​មុនី​ ម៉ាក​AERO​ QUEENHI​ CLASS​ ពណ៌​ខៀវ​ លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣C-៦៨៥៦​ ធុន​ធំ​៤៥​កៅអី​​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ បាន​បុក​ប៉ះ​ជាមួយនឹង​រថយន្ត​ ម៉ាក​កាម​រី​ឆ្លាម​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ ២A-៣០៨៣​ បើកបរ​ដោយ​ឈ្មោះ​ សឿង​ គា​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិស្រ​យ៉ូ​វ​ ឃុំ​ពុក​យុក​ ស្រុក​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ (​បញ្ច្រាសទិស​គ្នា​)​បណ្ដាល​ឲ្យ​ស្លាប់​ ឈ្មោះ​ សឿង​ គា​ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ បណ្តាល​អោយ​ខូចខាត​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ (​ធ្ងន់​)​ និង​ខូចខាត​រថយន្តក្រុង​៤៥​កៅអី​(​ធ្ងន់​)​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ និង​សាកសព​ជន​រង​គ្រោះសមត្ថកិច្ច​បាន​ប្រគល់​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​ ៕

 


ចំនួនអ្នកទស្សនា

    20554537

  • ថ្ងៃនេះ11121
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90201
  • ខែនេះ112081
  • ឆ្នាំនេះ112081
  • សរុប20554537