សមត្ថកិច្ច​ ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​ លួច​ស្នាក់​នៅ​ខុសច្បាប់​

01-October-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ នា​វេលា​ម៉ោង​ប្រហែល​១២​នឹង​៣០​នាទី​ ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ចុះ​ទៅ​ចំណុច​ហាង​កាហ្វេ​ ប្ល៊ូ​មូ​ន​ ស្ថិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​។​

​ជនបរទេស​រូប​នេះ​ឈ្មោះ​ LEE​ MOONGYOO​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​១៩៦៥​ ជនជាតិ​កូរ៉េ​ខាងត្បូង​ កាន់​លិខិតឆ្លងដែន​ថតចម្លង​លេខ​ JJ០៤៤៩៥២២​ ផុត​សុពលភាព​ថ្ងៃ​ទី​ ២៦-០៣-២០១៨​ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​ជួល​លេខ​A៨១​ បុរី​អង្គរ​ផា​លេស​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​ក្នុង​ពេល​កំពុង​សាកសួរ​ជនបរទេស​រូប​នេះ​មាន​អាក្កា​រៈ​មិន​ស្រួលខ្លួន​ សមត្ថកិច្ច​យើង​ក៏​បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ​។​ តាម​ការ​ពិនិត្យ​របស់​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​ និង​បច្ចេកវិទ្យា​ បាន​ឲ្យ​ដឹង​ថា​ ទិដ្ឋាការ​ស្នាក់​នៅ​របស់​ជនបរទេស​រូប​នេះ​បាន​ផុត​សុពលភាព​តាំងពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៧​ រហូត​ដល់​សព្វថ្ងៃ​។​

​បច្ចុប្បន្ន​ជនបរទេស​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ​នឹង​បន្ត​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី​(​ពេល​ដែល​ស្ថានភាព​ជំងឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​)​ ៕


ចំនួនអ្នកទស្សនា

    20555077

  • ថ្ងៃនេះ11661
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90741
  • ខែនេះ112621
  • ឆ្នាំនេះ112621
  • សរុប20555077