ដោយសារ​ម៉ាស៊ីនបោកខោអាវ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​ស្ត្រី​ម្នាក់​ស្លាប់​

01-October-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ដោយសារ​ម៉ាស៊ីនបោកខោអាវ​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆក់​ស្ត្រី​ម្នាក់​ស្លាប់​ កាលពី​ថ្ងៃ​ចន្ទ​ ០២​កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​ព្រឹក​ ស្ថិត​នៅ​ក្រុម​ទី​០២​ ភូមិ​ទក្សិណ​ខាងត្បូង​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ុ​ក​ សូ​ភី​ ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កើតហេតុ​ខាងលើ​។ ​​មូលហេតុ​៖​ដោយសារ​ម៉ាស៊ីនបោកខោអាវ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ បណ្តាល​អោយ​ឆក់​ស្លាប់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ និង​ពិនិត្យ​សាកសព​ ដោយ​គ្មាន​ស្លាកស្នាម​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ​ ក្រោយ​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

 


ចំនួនអ្នកទស្សនា

    20554967

  • ថ្ងៃនេះ11551
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90631
  • ខែនេះ112511
  • ឆ្នាំនេះ112511
  • សរុប20554967