សៀមរាប៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៧នឹង១៦នាទីព្រឹក នៅចំណុចផ្ទះស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ BERLIN ANDREW JEREMY ភេទ ប្រុស កើតថ្ងៃទី៣០-០៨-១៩៥៩ ជនជាតិកាណាដា មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់។
បច្ចុប្បន្នសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕