រដ្ឋសភា​ នឹង​បើក​សម័យប្រជុំ​លើក​ទី​៣​ នីតិកាល​ទី​៦​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែតុលា​ ចុង​សបា្ត​ហ៍​នេះ​

01-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ បន្ទាប់​ពី​វិស្សមកាល​រយៈពេល​បី​ខែ​មក​ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​។​ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​បើក​កិច្ចប្រជុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ក៏​បាន​សម្រេច​របៀបវារៈ​សម្រាប់​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​ ចំនួន​៧​ ដែល​មាន​៖​ ១-​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​។​ ២-​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​ និង​លើក​ទី​៣​ នីតិកាល​ទី​៦​។​ ៣-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ ស្តី​ពី​បុព្វសិទ្ធិ​ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​។​ ៤-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ សំណង់​។​ ៥-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។​ ៦-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ កិច្ច​ការពារ​អ្នក​ប្រើប្រាស់​។​ ៧-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ របប​សន្តិសុខ​សង្គម​ ៕

ចំនួនអ្នកទស្សនា

    20555007

  • ថ្ងៃនេះ11591
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90671
  • ខែនេះ112551
  • ឆ្នាំនេះ112551
  • សរុប20555007