បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួងលោម​ និង​គំរាម​រំលោភ​សេពសន្ថវៈ​ ត្រូវ​នគរបាល​ចាប់ខ្លួន​

02-October-2019 | ដោយ ពលមនសិការ

ព្រះ​វិហារ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួងលោម​នឹង​គំរាម​រំលោភ​សេពសន្ថវៈ​កាលពី​ខែមេសា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​លើ​ភូមិ​ធម្មជាតិ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហា​។​

លោក​វរសេនីយ៍ឯក​ គង់​ គា​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ថា​ ជន​រង​គ្រោះ​ចំនួន​២​នាក់​រួម​មាន​៖១.​ឈ​.​ស​.​ល​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កសិករ​,​ ២.​ឈ​.​ស​.​ល​ អាយុ​១៦​ឆ្នាំ​ មុខរបរ​កសិករ​ អ្នក​ទាំង​ពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ប៉ុយ​ វិទូ​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ កសិករ​ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​-​ឃុំ​ស្រុក​ កើតហេតុ​ខាងលើ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    20552807

  • ថ្ងៃនេះ9391
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88471
  • ខែនេះ110351
  • ឆ្នាំនេះ110351
  • សរុប20552807