ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង២០នាទី នៅចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅស្របគ្នាពីលិចទៅកើត។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក kia grand bird ពណ៌ស ស្លាកលេខ បាត់ដំបង3A-1989 បើកបរដោយឈ្មោះ ឡុង អ៊ន់ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេលមកដល់កន្លែងកើតហេតុ បានបុកម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1U-7063 បើកបរដោយឈ្មោះ ជា ទិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិពោធិ៍យុម ឃុំបន្ទាយចក្រី ស្រុក ព្រះស្តេច ខេត្តព្រៃវែង របួសជើងស្តាំ។ នឹងអ្នករួមដំណើរម្នាក់ឈ្មោះ ថាន់ ឡុង ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ ឃុំ ស្រុក ជាមួយគ្នារងរបួសកែងជើងស្តាំ។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុ ជនរងគ្រោះសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ ម៉ូតូនិងរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។ មូលហេតុៈម៉ូតូបើកបរទិសដៅពីលិចទៅកើតបានជែងនឹងម៉ូតូpass-appមិនផុតបានប៉ះគ្នាជួនពេលនោះរថយន្តខាងលើបានបើកមកដល់ម៉ូតូបានខ្ទាត់មកប៉ះជញ្ជាំងរថយន្តនោះ ៕