កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់​ ពាក់ព័ន្ធ​ករណី​លួច​ កាច់​បំបែក​សោរ​ម៉ូតូ​ និង​វាយ​ប្លន់​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​

14-October-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ ពាក់ព័ន្ធ​ករណី​លួច​ កាច់​បំបែក​សោរ​ម៉ូតូ​ និង​វាយ​ប្លន់​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​។​ ប្រតិបត្តិការ​ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​ខាងលើ​ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ម្តុំ​ឧតុនិយម​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ 

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​ កម្លាំង​ល្បាត​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ កំពុង​ធ្វើ​សកម្មភាព​កាច់​បំបែក​សោ​រក​ម៉ូតូ​ ឃើញ​ដូចនេះ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ត្រួតពិនិត្យ​ឃើញ​មាន​ឧបករណ៍​សំរាប់​កាច់​សោ​រក​ម៉ូតូ​មួយ​ចំនួន​ បន្ទាប់​មក​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​យ​កម​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សួរនាំ​។​

​ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​រួច​ សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ឈាន​ដល់​ចាប់​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន​ ២​នាក់​បន្ថែម​ទៀត​។​

​ជនសង្ស័យ​ចំនួន​៤​នាក់​៖១.​ឈ្មោះ​ Zhou​ Wen​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៤​សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ លិខិតឆ្លងដែនៈ​ (​គ្មាន​),​ ២.​ឈ្មោះ​ Tan​ Bei​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​២​សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ លិខិតឆ្លងដែនៈ​ (​គ្មាន​),​ ៣.​ឈ្មោះ​ Lin​ Wei​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៥​សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ លិខិតឆ្លងដែនៈ​ (​គ្មាន​)​ និង​៤.​ឈ្មោះ​ Li​ HongLiang​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​៤​សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ លិខិតឆ្លងដែនៈ​ (​គ្មាន​)​។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​ ឧបករណ៍​សំរាប់​ចម្លង​សោរ​,​ ឧបករណ៍​សំរាប់​ឆ្កឹះ​សោរ​,​ សក់​ក្លែងក្លាយ​ចំនួន​២(​សំរាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​),​ ស្រោម​មុខ​ខ្មៅ​ ឃើញ​តែ​រង្វង់​ភ្នែក​ចំនួន​៤(​សំរាប់​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​),​ ដំបង​ដែក​រលាស់​ចំនួន​២​ដើម​,​ មួក​ចំនួន​៣,​ ពិល​ឆក់​ចំនួន​១,​ វិទ្យុទាក់ទង​ចំនួន​១,​ ម៉ាស៊ីន​ឆូត​លុយ​ចំនួន​១,​ លិខិតឆ្លងដែន​ចំនួន​០២​ច្បាប់​,​ ផ្លែ​កាច់​សោ​រក​ម៉ូតូ​ចំនួន​១៤​ផ្លែ​,​ ដង​សំរាប់​កាច់​បំបែក​សោ​រក​ម៉ូតូ​លេខ​៨​ចំនួន​២​ដើម​,​ ដែក​កាច់​បំបែក​សោរ​ Solex​ ២​ដើម​,​ ឧបករណ៍​សំរាប់​បើក​Lock​ សន្ទះ​សោរ​ម៉ូតូ​១,​ ម៉ាស់​ចំនួន​១០,​ សោរ​ម៉ូតូ​ចំនួន​៣,​ សោរ​អក្សរ​T​ ចំនួន​២,​ ឧបករណ៍​សំរាប់​បំបែក​កញ្ចក់​រថយន្ត​ ចំនួន​១,​ ឧបករណ៍​សំរាប់​ផ្តាច់​ប្រព័ន្ធ​ Lock​ រថយន្ត​ ចំនួន​១,​ ឧបករណ៍​សំរាប់​កាច់​បំបែក​សោរ​ទូរ​ដែក​ ចំនួន​១,​ ឧបករណ៍​សំរាប់​ឆ្កឹះ​សោរ​ទា្វរ​រថយន្ត​,​ ទ្វារផ្ទះ​,​ សោរ​ម៉ូតូ​,​ សោរ​ផ្ទះ​ មួយ​ចំនួន​ធំ​,​ ម៉ូតូ​ម៉ាក​ Air​ Blade​ ចំនួន​៦​គ្រឿង​។​
​ លោកស្នងការ​បន្ត​ថា​ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៤​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់​ មាន​ជនសង្ស័យ​ជនជាតិ​ចិន​ ២​នាក់​ គឺ​:(​ឈ្មោះ​ Zhou​ Wen​ និង​ឈ្មោះ​Tan​ Bei​ )​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ វាយ​ប្លន់​ជន​ រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា​ កាលពី​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​នឹង​២០​នាទី​ នៅ​តាម​ផ្លូវ​ជិត​អង្គការ​ម្លប់​តា​ប៉ា​ង​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ Liu​ Chuan​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​ លក់ដូរ​ លិខិតឆ្លងដែន​លេខៈ​ E04274347​ ។​សំភារៈ​បាត់បង់​៖​ ប្រាក់​១,៧០០$​ (​មួយ​ពាន់​ប្រាំពីរ​រយ​ដុល្លារ​),​ ទូរស័ព្ទ​១​គ្រឿង​ម៉ាក​ i-Phone​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​ការ​សាកសួរ​យក​ចម្លើយ​ និង​ការ​សាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

 

 

ចំនួនអ្នកទស្សនា

    20554517

  • ថ្ងៃនេះ11101
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90181
  • ខែនេះ112061
  • ឆ្នាំនេះ112061
  • សរុប20554517