សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចាក​ចេញពី​ប្រទេស​ហុង​គ្រី​ ឆ្ពោះ​មក​កាន់​ប្រទេស​ប៊ុល​ហ្គា​រី​នៅ​រសៀល​នេះ​

16-October-2019 | ដោយ ពលមនសិការ

បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក​លើក​ទី​៣​ (3rd​ Water​ Summit)​ និង​បន្ទាប់​ពី​បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ​(UNIDO)​ និង​បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ លោក​ប្រធានាធិបតី​ហុង​គ្រី​ Janos​ Ader​ នៅ​ទីក្រុង​ប៊ូ​ដា​ផែស​ ប្រទេស​ហុង​គ្រី​ រួច​ហើយ​នោះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ដដែល​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ប៊ុល​ហ្គា​រី​ (Bulgaria)​ តាម​យន្តហោះ​ពិសេស​ ដើម្បី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​បន្ត​ទៀត​ តប​តាម​ការ​អញ្ជើញ​របស់​ លោក​ បូ​យ​កូ​ បូ​រី​សសុ​វ​ (Boyko​ Borissov)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប៊ុល​ហ្គា​រី​៕​

ចំនួនអ្នកទស្សនា

    20553037

  • ថ្ងៃនេះ9621
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88701
  • ខែនេះ110581
  • ឆ្នាំនេះ110581
  • សរុប20553037