សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក​ លើក​ទី​៣​ ក្រោម​ប្រធានបទ​ ការ​ទប់ស្កាត់​វិបត្តិ​ទឹក​ នៅ​ប្រទេស​ហុង​គ្រី​

16-October-2019 | ដោយ ពលមនសិការ

កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក​ លើក​ទី​៣​ ក្រោម​ប្រធានបទ​ «​ការ​ទប់ស្កាត់​វិបត្តិ​ទឹក​»​បាន​ប្រារ​ព្វ​ពិធី​បើក​ ជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​តុលា​ នៅ​ឧទ្យាន​ Millenaris​ ក្នុង​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​ ប្រទេស​ហុង​គ្រី​។​ ពិធី​ដ៏​មាន​អត្ថន័យ​នេះ​ បាន​ប្រារ​ព្វ​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​ ឯកឧត្តម​ ជេ​ណូ​ស​ អា​ឌឺ​ (Janos​ ADER)​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ហុង​គ្រី​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ Liqun​ Jin​ ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ឯកឧត្តម​ Shri​ Gajendra​ Singh​ Shekhawat​ រដ្ឋមន្ត្រី​ការ​បរទេស​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ព្រមទាំង​វត្តមាន​គណ​:​ប្រតិភូ​ជាន់ខ្ពស់​ មក​ពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ជា​ច្រើន​រូប​។​

​នៅ​ក្នុង​សន្និសីទ​ដ៏​មាន​សារសំខាន់​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បានការ​ទទួល​សា្វ​គម​ន៍​យ៉ាង​កក់ក្តៅ​បំផុត​ ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​ហុង​គ្រី​ មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៃ​បណ្តា​ប្រទេស​នានា​ដែល​បាន​អញ្ជើញ​ចូលរួម​ ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នោះ​។​

​នៅ​ក្នុង​ពិធី​នោះ​ដែរ​ បន្ទាប់​ពី​ការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ដោយ​ ឯកឧត្តម​ប្រធានាធិបតី​ ហុង​គ្រី​ ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ និង​សារ​វី​ដេ​អូ​ របស់​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រួច​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​សំខាន់ៗ​ទៅ​កាន់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក​ លើក​ទី​៣​ ក្រោម​ប្រធានបទ​ ការ​ទប់ស្កាត់​វិ​បិត្ត​ទឹក​ ដោយ​ផ្តោត​ទៅ​លើ​អាទិភាព​ យុទ្ធសាស្ត្រ​ និង​កម្មវិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា​ ដើម្បី​សម្រេច​បាន​នូវ​ការ​គ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព​ និង​និរន្តរភាព​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ក្នុង​កិច្ច​ប្រឹងប្រែង​រួម​គ្នា​សម្រាប់​សន្តិសុខ​ទឹក​និង​និរន្តរភាព​បរិស្ថាន​ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត​ ដូច​ជា​និន្នាការ​នៃ​ការ​ឡើង​កំ​ដៅ​ភព​ផែនដី​កំណើនប្រជាជន​ក្នុង​សកលលោក​ និង​ជម្លោះ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឆ្លង​ដែន​៕

ចំនួនអ្នកទស្សនា

    20552747

  • ថ្ងៃនេះ9331
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88411
  • ខែនេះ110291
  • ឆ្នាំនេះ110291
  • សរុប20552747