សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​មក​ដល់​ប្រទេស​ប៊ុល​ហ្គា​រី​ដោយ​សុវត្ថិភាព​

16-October-2019 | ដោយ ពលមនសិការ

នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៩​ នេះ​ បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ទឹក​លើក​ទី​៣​នៅ​ប្រទេស​ហុង​គ្រី​ (3rd​ Water​ Summit)​ និង​ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​សំខាន់ៗ​នៃ​ប្រទេស​ហុង​គ្រី​រួច​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​បាន​មក​ដល់​ប្រទេស​ប៊ុល​ហ្គា​រី​ (Bulgaria)​ប្រកបដោយ​សុវត្ថិភាព​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្កា​រី​ លោក​ បូ​យ​កូ​ បូ​រី​សសុ​វ​ (Boyko​ Borissov)​។​

​នៅ​ក្នុង​កម្មវិធី​៣​ថ្ងៃ​នៅ​ប្រទេស​ Bulgaria​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គ្រោង​នឹង​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ រូ​មិន​ រ៉ា​ដេ​វ​ (Rumen​ Radev)​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុល​ហ្គា​រី​ និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​រដ្ឋាភិបាល​ Bulgaria​ ដែល​ក្នុង​នោះ​ក៏​នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ និង​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕​

 

ចំនួនអ្នកទស្សនា

    20553177

  • ថ្ងៃនេះ9761
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88841
  • ខែនេះ110721
  • ឆ្នាំនេះ110721
  • សរុប20553177