បញ្ជូន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​ ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ទៅ​តុលាការ​

16-October-2019 | ដោយ ពលមនសិការ

​កែប​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ តុលា​ ២០១៩​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ចរាចរ​ចែកចាយ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ម្នាក់​ ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​។​

​ដោយ​អនុវត្តន៍​តាម​ផែនការ​ និង​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​កែប​ ល្ងាច​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស​ ស្នងការ​នគរបាល​ខេត្ត​កែប​ បាន​ពួនស្ទាក់​ចាប់​ការ​ចរាចរ​ ចែកចាយ​ ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​ករណី​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​តារា​លុ​ច្ស​ ក្នុងភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុង​/​ខេត្ត​កែប​។​

​ករណី​ខាងលើ​នគរបាល​យើង​ដកហូត​ជាក់ស្តែង​បាន​ថ្នាំ​ញៀន​២​កញ្ចប់​តូច​ ដែល​សា​ម៉ី​ជន​ទទួលស្គាល់​ថា​ជា​ម៉ា​ទឹកកក​ ទូរ​សព្ទ​៣​គ្រឿង​ និង​ឧបករណ៍​សំរាប់​ជក់​១​។​

ជនសង្ស័យ​មានឈ្មោះ​ ទ្បា​យ​ សុភា​រម្យ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​បុគ្គលិក​បឹង​កា​ឡូ​ម៉ាសា​ដា​ ទីតាំង​នៅ​កន្លែង​កើតហេតុ​ខាងលើ​។​

​ក្រោយ​ការ​ចាប់ខ្លួន​យើង​បាន​នាំ​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ ពេល​នេះ​តុលាការ​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ហើយ​ ៕

ចំនួនអ្នកទស្សនា

    20554037

  • ថ្ងៃនេះ10621
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89701
  • ខែនេះ111581
  • ឆ្នាំនេះ111581
  • សរុប20554037