ភ្នំពេញ៖ នៅវេលាម៉ោង១៦នឹង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅទីតាំងអាគារមន្ទីពេឡព្រះកុសុមៈ ស្ថិតនៅតាមបណ្ដោយផ្លូវ១៥០ ក្រុម៣៦ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
លោកវរសេនីយ៍ ព្រហ្ម យ៉ត នាយការិយាល័យបង្ការ ពន្លត់និងសង្គ្រោះរាជធានីភ្នំពេញ បានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ តាន់ សុគន្ធ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរៈប្រធានមន្ទីរពេទ្យ។
លោកនាយការិយាល័យបន្តថា មូលហេតុៈបណ្ដាលមកពីប្ដូរបំពុងអុកស៊ីសែនដោយប្រើម៉ាឡេតមូលក្បាលបំពុងអុកស៊ីសែនបង្កើតជាផ្កាភ្លើងប៉ះនឹងជាតិអាកុលក្បែរបំពុងអុកស៊ីសែនបង្ករជាអគ្គិភ័យ។
ឆេះខូចខាតសម្ភារៈរថយន្តសាមុយចំនួន៣គ្រឿង ១គ្រឿងផ្លាកលេខរដ្ឋ12-2-0922 ខូចខាតទាំងស្រុងនឹងផ្លាកលេខរដ្ឋ12-2-0948 ផ្លាកលេខរដ្ធ12-2-0576ខូចខាតបន្ងិចបន្តូចនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។មនុស្សរបួសម្នាក់ របួសធ្ងន់ជាអ្នកបើកបររថយន្តសាមុយមន្ទីរពេឡព្រះកុសុមៈ ឈ្មោះ ឈុន ទិត្យ អាយុ៣៧ឆ្នាំ ៕