មនុស្ស​៤​នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ចាប់ខ្លួន​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

17-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​និរោធ​ ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ នៅ​ខ្ទម​ចាស់​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ពី​បទ​៖​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៤០​នាទី​។​

​មន្ត្រី​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ គី​ម​ ហួត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ភូមិ​ជ្រោយ​បា​សាក់​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​,​ ទី​២-​ឈ្មោះ​ សុំ​ សុវណ្ណ​គិរី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ពុំ​ពិតប្រាកដ​,​ ទី​៣-​ឈ្មោះ​ ណៃ​ សុខ​ហៀ​ង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ និង​ទី​៤-​ឈ្មោះ​ សា​ខន​ ពិសា​ក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​មិន​ពិតប្រាកដ​។​

​ដកហូត​បាន​វត្ថុ​តាង​មាន​៖​ ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​)​ ០៨​កញ្ចប់​ថង់​តូច​ និង​០១​កញ្ចប់​ថង់​ធំ​ល្មម​សរុប​០៩​កញ្ចប់​,​ ទូរស័ព្ទ​ម៉ាក​ ណូ​គារ​ស៊េរី​ចាស់​០២​គ្រឿង​ ពណ៌​ខ្មៅ​០១​ និង​ពណ៌​ក្រហម​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    19476517

  • ថ្ងៃនេះ2071
  • ម្សិលមិញ2971
  • សប្តាហ៍នេះ13221
  • ខែនេះ71661
  • ឆ្នាំនេះ249071
  • សរុប19476517