ព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោក បេសសូ ខេនអ៊ីជិ ឧបទូតរបស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គោស៊ុប៊ុនសឿត អភិបាលរងខេត្តបានអញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពរណសិរ្ស និងអគារជម្ងឺកុមារ និងវះកាត់តូច នៃមន្ទីរពេទ្យជាំក្សាន្ត ស្ថិតក្នុងភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ពិធីខាងលើមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល ក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត យុវជន សសយក យុវជនកាកបាទក្រហម កាយរឹទ្ធ យាយជី និងប្រជាពលរដ្ឋ សរុប ៧៥០នាក់ ក្នុងនោះស្រី ៤០០នាក់៕