កោះកុង៖ ជនជាតិថៃម្នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង១៦និង២០នាទីល្ងាច នៅផ្លូវជាតិលេខ៤៨ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយរថយន្ដ CAMARY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-5683 បើកបរដោយឈ្មោះ សោម ប៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានក្រឡាប់ដោយខ្លួនឯងនៅចំណុចកើតហេតុខាងលើបណ្តាលឲ្យរងរបួស ធ្ងន់ម្នាក់ ភេទប្រុស ជនជាតិថៃ ពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ចំណែកឯរថយន្តត្រូវភ្លើងឆេះអស់ទាំងស្រុង៕