ព្រៃវែង៖ កុមារីម្នាក់បានលង់ទឹកលង់ទឹកស្លាប់ នៅពេលដើររកក្តាមជាមួយបងប្អូនជីដូនមួយ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង១១នឹង៣០នាទី នៅចំណុចតាមផ្លូវទំនប់ ខាងលិច ភូមិតាណាល ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភាព ស្រីម៉ី ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើបានចេញទៅរកក្ដាមជាមួយឈ្មោះ ពាជ លីតា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាប្អូនជីដូនមួយ កុមារីរងគ្រោះពេលដល់កន្លែងកើតហេតុ រអឹលជើងធ្លាក់ទឹកជ្រៅលង់បណ្ដាលអោយស្លាប់តែម្ដង។
យោងតាមការបំភ្លឺកុមារី ពាជ លីតា បានឃើញរត់មកហៅ ចាស់ៗ ទៅជួយតែទម្រាំចាស់ៗទៅដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ផ្អែកតាមការបំភ្លឺរបស់ឪពុកម្ដាយ ក្មេងរងគ្រោះនិងផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចពិនិត្យ ឃើលថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹក ដោយខ្លួនឯងពិតមែន ៕