ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆ្កឹះទំលួសទំលាយសោបន្ទប់ជួលយកម៉ូតូ១គ្រឿង) កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩នឹង២០នាទី នៅចំណុចបន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េង អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថាជនសង្ស័យឈ្មោះ យោន រឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខផ្លូវលំភូមិទួលសំពៅ សង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
ជនរងគ្រោះ ឈ្មោះ ង៉ាំ មួយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែ សញ្ជាតិខ្មែរ សា្នក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរកម្មកររោងចក្រ។
សម្ភារៈបាត់បង់ៈ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FO- 4564 លេខតួ+លេខម៉ាស៊ីន9490231។ សម្ភារៈដកហូតរួមមានៈ ដែកសំប៉ែតចុងស្រួចចំនួយ១, កូនសោលេខ៨ចំនួន១, ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ1BT-0535 លេខតួ+លេខម៉ាស៊ីន0464121។
លោកអធិការបន្តថាមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការហើយចាក់សោរបន្ទប់ត្រឹមត្រូវ បន្ទាប់មកស្រាប់តែមានជនសង្ស័យបានមកធ្វើសកម្មភាពឆ្កឹះសោបន្ទប់លួចយកម៉ូតូរបស់ជនរងគ្រោះបានសំរេចហើយជិះគេចខ្លួនបាត់ ពេលជនរងគ្រោះត្រលប់មកវិញពុំឃើញម៉ូតូមិនដឹងបាត់ទៅណាក៏ផ្អើលឆោរឡោតែម្តង ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាសទួលសង្កែ១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងសមត្តកិច្ចបានស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧នឹង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុបន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ រួមទាំងដកហូតទាំងវត្ថុតាង នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕