សៀមរាប៖ នៅថ្ងៃចន្ទ ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៨នឹង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងសហគមន៍ និងប្រជាការពារភូមិ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចខាងលិចទួលមឿង ក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
លទ្ធផលដែលសមត្ថកិច្ចដកហូតបាន និងកម្ទេចចោលនៅនឹងកន្លែងរួមមាន៖ ស្បៃបរចំនួន០២ក្បាល ស្មើ៥០០ម៉ែត្រ ស្បៃអ៊ុយចំនួន១២ក្បាល ស្មើ១២០០ម៉ែត្រ ចំរឹងឈើចំនួន ៥០០ដើម និងចាក់ប្រលែងកូនត្រីចំនួន៥០គីឡូក្រាម៕