សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​បញ្ជាក់​ពី​គោល​ជំហ​ដាច់ខាត​លើ​ចំណុច​សំខាន់​២

22-October-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ នៅ​កោះ​ពេ​ជ្យ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ នេះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​គោល​ជំហ​ដាច់ខាត​លើ​ចំណុច​សំខាន់​២​គឺ​ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ជាប់​ឆ្នោត​បន្ត​គ្រប់គ្រង​ និង​ដឹកនាំ​ប្រទេស​គឺ​៖

១)​ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​យកពន្ធ​លើ​ដីស្រែ​ចំការ​ របស់​កសិករ​ឡើយ​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ “​គណបក្ស​ប្រជាជន​កម្ពុជា​”​ បាន​អនុវត្ត​មិន​យកពន្ធ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ​ ហើយ​ដែល​បន្ត​អនុវត្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។​
២)​ មិន​យកពន្ធ​លើ​ប្រាក់ខែ​អប្ប​បរិ​មា​របស់​មន្ត្រីរាជការ​។​

​សូម​អរគុណ​ និង​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ និង​បន្ត​បោះ​ឆ្នោត​ជូន​ “​គណបក្ស​ប្រជាជន​កម្ពុជា​“​ ជា​ច្រើន​អាណត្តិ​កន្លង​មក​ និង​បន្ត​នៅ​ពេល​ខាង​មុខ​ទៀត​៕

 

ចំនួនអ្នកទស្សនា

    20552367

  • ថ្ងៃនេះ8951
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88031
  • ខែនេះ109911
  • ឆ្នាំនេះ109911
  • សរុប20552367