សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​

23-October-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​នេះ​ដដែល​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយ​ត​ទៀត​ជាមួយ​ នឹង​ឯកឧត្តម​ Christian​ Berger​ ឯកអគ្គរាជទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ជំនួប​នោះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ស្វាគមន៍​ចំពោះ​ ឯកឧត្តម​ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ និង​បាន​អបអរសាទរ​ចំពោះ​ ឯកឧត្តម​ផង​ដែរ​ចំពោះ​បេសកកម្ម​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​។​ សម្ដេច​តេ​ជោ​សង្ឃឹមថា​ នៅ​ពេល​ដែល​ឯកឧត្តម​ បាន​ចូលរួម​នៅ​បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​សង្ឃឹមថា​ ឯកឧត្តម​ នឹង​ជួយ​ជំរុញ​ក្នុង​ការ​ពង្រីកពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ នឹង​ពិភាក្សា​នៅ​ពេល​នេះ​។​ ឯកឧត្តម​សន្យា​ថា​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បន្ត​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​អា​ល្លឺ​ម៉​ង់​។​ ឯកឧត្តម​ពិតជា​រីករាយ​ដែល​ប្រទេស​យើង​ទាំង​ពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា​ជា​យូរ​មក​ហើយ​។​

​ឯកឧត្តម​ ក៏​បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ចំពោះ​បេក្ខភាព​ប្រទេស​អា​ឡឺ​ម៉​ង់​នៅ​អង្គការសហប្រជាជាតិ​កន្លង​មក​ ជា​ពិសេស​ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​កន្លង​មកនេះ​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ ឯកឧត្តម​ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា​ ប្រទេស​យើង​ទាំង​ពីរ​នៅ​មាន​សក្តានុពល​យ៉ាងច្រើន​ ហើយ​អ្វី​ដែល​ឯកឧត្តម​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ឥឡូវនេះ​ជាស​ភាព​ពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​ចង់​បើក​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ ដោយសារ​តែ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មានការ​ចាប់អារម្មណ៍​លើ​សេដ្ឋកិច្ច​កម្ពុជា​គឺ​ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។​

​ជា​ការ​ឆ្លើយ​តប​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យសេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​គឺ​មានការ​រីក​ចម្រើន​យ៉ាងច្រើន​ ហើយ​កម្ពុជា​ក៏​មានការ​នាំ​ចូល​ពី​អា​ឡឺ​ម៉​ង់​ច្រើន​ដែរ​ដូច​ជា​រថយន្ត​ជាដើម​ ហើយ​កម្ពុជា​ក៏​មានការ​នាំ​ចេញ​ទៅ​អា​ល្លឺ​ម៉​ង់​ច្រើន​ដែរ​ដូច​ជា​ផលិតផល​ស្បែកជើង​សម្លៀក​បំពាក់​ផង​ដែរ​។​ សម្តេច​បាន​មាន​ប្រសាសន៍​ថា​ កន្លង​មកនេះ​ កម្ពុជា​បាន​សំរេចចិត្ត​ទិញ​ម៉ាស៊ីនភ្លើង​ដែល​មួយ​គ្រឿង​ទិញ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​ក៏​មាន​ផលិតផល​ដូច​ជា​ស្រា​បៀរ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ចែកចាយ​ក្នុង​ប្រ​ទេ​កម្ពុជា​ផង​ដែរ​ដូច្នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យ​ធុរកិច្ច​កម្ពុជា​អា​ល្លឺ​ម៉​ង់​នេះ​ គឺ​ប្រទេស​យើង​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ច្រើន​។​

​ក្នុង​ជំនួប​នេះ​ សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​នឹង​ត្រូវ​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ ហើយ​ជា​ពេលវេលា​មួយ​ដែល​សម​ស្រប​សម្រាប់​ប្រទេស​អា​ល្លឺ​ម៉​ង់​ធ្វើ​ជា​ប្រធាន​នៃ​សហភាព​អឺរ៉ុប​ ពីព្រោះ​នៅ​សហភាព​អឺរ៉ុប​គេ​មាន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​ ដូច្នេះ​ ប្រទេស​ទាំង​ពីរ​ និង​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នេះ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​។​

​ឯកឧត្តម​អគ្គរដ្ឋទូត​ បាន​បន្ត​ទៀត​ថា​នៅ​ក្នុង​អាណត្តិ​នេះ​ ឯកឧត្តម​នឹង​ព្យាយាម​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​គ្នា​ជា​បន្ត​ទៀត​។​ នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​សម្តេច​តេ​ជោ​នាយក​មន្ត្រី​ ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង​ និង​ក៏​បាន​មាន​ប្រសាសន៍​ផ្តាំ​សួរសុខទុក្ខ​ចំពោះ​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​ផង​ដែរ​៕​

 

ចំនួនអ្នកទស្សនា

    20554697

  • ថ្ងៃនេះ11281
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90361
  • ខែនេះ112241
  • ឆ្នាំនេះ112241
  • សរុប20554697