គ្រឿងញៀន​ជា​ច្រើន​គីឡូ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​រក​ឃើញ​បន្ថែម​ទៀត​ បន្ទាប់​ពី​សួរ​ចម្លើយ​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​

23-October-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ នៅ​ព្រលប់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ បានឱ្យ​ដឹង​ថា​ ថ្នាំ​ញៀន​ជា​ច្រើន​គីឡូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​សហការ​គ្នា​ស្រាវជ្រាវ​រក​ឃើញ​តាម​រយៈ​ការ​សាកសួរ​ចម្លើយ​របស់​មេ​ក្លោ​ង​គ្រឿងញៀន​ចំនួន​៤​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​។​

​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បន្ត​ថា​កិច្ច​សហប្រតិបត្តិការ​ រុករក​ទីតាំង​លួចលាក់​ស្ត​ប់​ទុក​គ្រឿងញៀន​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៩​ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​អធិការ​ស្រុក​កំពង់ស្វាយ​ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ ស​ម្រ​ម​សម្រួល​ដោយ​ លោក​អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ លោក​សាយ​ វាសនា​ ព្រះរាជអាជ្ញា​រង​ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​​បាន​ឆែកឆេរ​ផ្ទះ​មួយ​ខ្នង​ ស្ថិត​នៅ​ក្នុងភូមិ​សាន​គរ​ (​ខ​)​ ឃុំ​សាន​គរ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ត្រង់​ចំណុច​ខាងកើត​ប្រឡាយ​ទំនប់​៣០​កញ្ញា​ ដែល​ជនសង្ស័យ​បាន​លាក់​ថ្នាំ​ញៀន​ ប្រភេទ​បេ​តម​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​)​ នៅ​ក្នុងផ្ទះ​ធ្វើអំពើ​ស័ង្កសី​ សង់​ជាប់​និង​ដី​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ មាន​ប្រសាសន៍​ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​ក្រឡាហោម​​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​ ឯកឧត្តម​ តែងតែ​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​គ្រឿងញៀន​ ជា​ការងារ​ស្នូល​សំខាន់​បំផុត​ និង​បាន​ជំរុញ​ ដល់​មន្ត្រី​ជំនាញ​ទាំងអស់​ អោយ​យកចិត្តទុកដាក់​ ចំពោះ​ការងារ​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ក្នុង​មូលដ្ឋាន​ទូ​ទាំង​ខេត្ត​។​

ទិដ្ឋភាព​នៃ​ការ​ឆែកឆេរ​ គឺ​ត្រូវ​បាន​នាំ​ជនសង្ស័យ​ទាំង​៤​នាក់​ មក​ចង្អុលបង្ហាញ​នូវ​ត្ថុ​តាង​ ក្រោយ​ពី​បើក​សោរ​ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ វ៉ា​លី​ក្រណាត់​ចំនួន​៣​ មាន​ពណ៌​ក្រហម​ ពណ៌​ខ្មៅ​ និង​ពណ៌​ខៀវ​ ដែល​បាន​លាក់​ទុក​នៅ​ក្រោម​គ្រែ​ សមត្ថកិច្ច​បាន​នាំ​យក​វ៉ា​លី​ទាំង​៣​ មក​ឆែក​បាន​ប្រទះ​ឃើញ​ ថ្នាំ​ញៀន​ដែល​មានការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ​ ដែល​មាន​ពណ៌​ទឹកមាស​ មាន​រូប​សញ្ញា​ផ្កាយ​ចំនួន​៥​ ដើម្បី​បំភាន់​ភ្នែក​មហាជន​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ កន្លង​ទៅ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់​រួម​មនាៈ​ទី​១.​ឈ្មោះ​ គន់​ វណ្ណៈ​ ភេទ​ប្រុស​ ទី​២.​ឈ្មោះ​ សុខ​ ប៊ុ​ន​សិរិ​ឆៃ​ ភេទ​ប្រុស​ និង​ទី​៣.​ឈ្មោះ​ លី​ តឹក​ ភេទ​ប្រុស​ ទី​៤​ឈ្មោះ​ សាក់​ សេង​សង​ ជា​ជនជាតិ​ថៃ​ ភេទ​ប្រុស​ រស់នៅ​ខេត្ត​តាក​ ប្រទេស​ថៃ​។​

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល់​ ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ បាន​មាន​ប្រសាសន៍​ថា​បន្ថែម​ថា​ចំពោះ​ចំនួន​ពិត​នៃ​គ្រឿង​ញឿ​ន​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ទីតាំង​លាក់​ស្តុក​ខាងលើ​ មិន​ទាន់​ដឹង​ទម្ងន់​ច្បាស់​នៅឡើយ​ទេ​ រង់ចាំ​ថ្ងៃស្អែក​លោក​នឹង​ធ្វើ​សន្និសីទ​បង្ហាញ​ជូន​មហាជន​អោយ​បាន​ជ្រាប​ច្បាស់​ ៕

 

ចំនួនអ្នកទស្សនា

    20553287

  • ថ្ងៃនេះ9871
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88951
  • ខែនេះ110831
  • ឆ្នាំនេះ110831
  • សរុប20553287