សៀមរាប៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៥០នាទីព្រឹក មានស្ត្រីម្នាក់ឈ្មោះ ផា ឡា អាយុ ៥៨ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវជាម្ដាយរបស់ឈ្មោះ សាំ ល្មត់ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានមករាយការណ៍ប្រាប់សមត្តកិច្ចថាកូនរបស់ខ្លួនបានបាត់ពីផ្ទះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី។
លុះមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលា លាម៉ោង៤និង៣០នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះ ម៉ៅ មុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិរលួសខាងខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានមកកាប់ដើមឬស្សីក៏ប្រទះឃើញសាកសពលង់ទឹកស្លាប់អណ្ដែតនៅ និងស្ទឹងរលួសបន្ទាប់មកឈ្មោះ ម៉ៅ មុន ក៏រត់ទៅប្រាប់ប្រជាពលរដ្ឋនៅជិតនោះតែម្ដងទៅពេលនោះសម្ថតិកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុបានពិនិត្យសាកសពនៅលើខ្លួនសពរួចមក ពុំមានស្នាក់ស្នាមអ្វីដែលគួរអោយកត់សំគាល់ឡើយ ដោយសន្ឋិដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសាលង់ទឹកពិតប្រកត់មែន។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា៖ មូលហេតុដែលធ្វើអោយជនរងគ្រោះលង់ទឹកស្លាប់នោះ គឺបណ្តាលមកពីជនរងគ្រោះទៅស្ទូចត្រី ក៏បណ្ដាលឲ្យរអិលជើងធ្លាក់ទឹកលង់ស្លាប់តែម្តង។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕