លោក​ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អញ្ជើញ​បិទ​វគ្គ​បំប៉ន​ជំនាញ​ការពារ​គោលដៅ​

24-October-2019 | ដោយ ពលមនសិការ

កំពង់ស្ពឺ​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការពារ​គោលដៅ​ នៅ​សាលា​នគរបាល​ជាតិ​មិត្ត​ ភាព​កម្ពុជា​-​វៀតណាម​ ស្ថិត​នៅ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​របស់​គណៈ​គ្រប់គ្រង​សាលា​គ្រប់​ជាន់ថ្នាក់​ ភាគី​វៀតណាម​ដែល​បាន​រៀបចំ​អោយ​មាន​វគ្គ​បណ្តុះបណ្តាល​ ក៏​ដូច​ជា​វគ្គ​បំប៉ន​ជំនាញ​ ជា​បន្តបន្ទាប់​។​

​ឯកឧត្តម​ បន្ត​ថា​ ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​មាន​ភារកិច្ច​ក្នុង​ការ​ថែរក្សា​នូវ​សុខ​សន្តិភាព​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​។​ ជា​ពិសេស​ ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ ហើយ​ត្រូវ​កំចាត់​ចោល​ភ្លាម​ចំពោះ​បុគ្គល​ណា​ឬ​ក្រុម​ណា​ដែល​មាន​ចេតនា​បំ​ផ្លិត​បំផ្លាញ​សុវត្ថិភាព​ និង​សន្តិសុខ​ជាតិ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ បាន​បញ្ជាក់​ថា​ ក្នុង​នាម​កងកម្លាំង​ត្រូវ​តែ​សិ​ល​ធម៌​ និង​គោរព​វិន័យ​ បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ និង​រាជរដ្ឋាភិបាល​ដែល​បាន​ប្រគល់​ជូន​ ជា​ពិសេស​បន្ត​រួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ អោយ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ បញ្ជាក់​ថា​ ជំនាញ​ការពារ​គោលដៅ​មាន​ភារកិច្ច​សារៈសំខាន់​ណាស់​ គឺ​ការពារ​គោលដៅ​នយោបាយ​ ស្ថានទូត​ និវេសនដ្ឋាន​ សេដ្ឋកិច្ច​ វប្បធម៌​ វិនិយោគ​ និង​ឥស្សរ​ជនជាតិ​ អន្តរជាតិ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​នាំ​នូវ​ថវិកា​ចំនួន​ ៥​លាន​រៀល​ របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូន​សាលា​នគរបាល​ជាតិ​មិត្ត​ ភាព​កម្ពុជា​-​វៀតណាម​ និង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដល់​សិក្ខាកាម​ដែល​ជា​កងកម្លាំង​នគរបាល​ទាំងអស់​ ហើយ​បាន​ណែនាំ​អោយ​ខិតខំ​ហ្វឹកហាត់​នូវ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ថែម​ទៀត​ និង​មិន​ត្រូវធ្វើ​អ្វី​អោយ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​នគរបាល​នោះ​ទេ​។​

​ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​នោះ​ដែរ​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ អ៊ុ​ អុ​ន​ អនុប្រធាន​សេនាធិការ​ និង​ជា​នាយក​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម​ បាន​ឲ្យ​ដឹង​ថា​ សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម​ មាន​តួនាទី​យ៉ាង​សំខាន់​ធ្វើ​ជា​សេនាធិការ​ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ សាលា​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ជូន​ដល់​កងកម្លាំង​ទូ​ទាំង​ប្រទេស​បាន​ចំនួន​ជាង​២៣០០​នាក់​ហើយ​ ក្នុង​នោះ​នារី​ជាង​មួយ​រយ​នាក់​ ដោយ​ជំនាញ​ផ្សេងៗ​គ្នា​ ក្នុង​នោះ​មាន​ជំនាញ​ការពារ​ថ្នាក់ដឹកនាំ​ វគ្គ​បំប៉ន​ជំនាញ​ការពារ​និង​ទប់ទល់​បាតុកម្ម​ ជំនាញ​គ្រូ​បង្គោល​ពន្លត់​អគ្គិភ័យ​ និង​ជួយ​សង្គ្រោះ​ ជំនាញ​ការពារ​គោលដៅ​ និង​ជំនាញ​អន្តរាគមន៍​ ជាដើម​ ៕


ចំនួនអ្នកទស្សនា

    20551507

  • ថ្ងៃនេះ8091
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87171
  • ខែនេះ109051
  • ឆ្នាំនេះ109051
  • សរុប20551507