ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​ចំនួន​២៧.៣០​គីឡូក្រាម​

25-October-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​ ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ មាន​គោលដៅ​ធ្វើ​ដំណើរ​ចេញ​ទៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ ឃាត់ខ្លួន​បន្ទាប់​ពី​ឆែក​ឃើញ​គ្រឿងញៀន​ចំនួន​២៧.៣០​គីឡូក្រាម​ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​។​

​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កិច្ចសហការ​ ឆែកឆេរ​ រក​ឃើញ​នារី​ជនជាតិ​ថៃ​ពីរ​នាក់​ជាមួយ​ថ្នាំ​ញៀន​ ២៧.៣០​គីឡូក្រាម​ត្រូវ​ឃាត់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ ខណៈ​គ្រោង​នាំ​ឡើង​យន្តហោះ​ ហេតុការណ៍​នេះ​គឺ​មន្ត្រី​គយ​ និង​រដ្ឋាករ​ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ខាងលើ​ពេល​ជនជាតិ​ថៃ​ពីរ​នាក់​គ្រោង​នាំ​ឡើង​យន្តហោះ​ ដែល​ការ​រក​ឃើញ​ធ្វើ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ស្ថានីយ៍​ចេញដំណើរ​ ក្នុង​អាកាស​ យានដ្ឋាន​អន្តរជាតិ​សៀមរាប​។​

​មន្ត្រី​ឲ្យ​ដឹ​ថា​ គ្រឿងញៀន​នេះ​ បាន​រក​ឃើញ​នៅ​ក្នុង​ការ​បូ​ប​អ្នកដំណើរ​ ឈ្មោះ​ SAVAENGPHOL​ SUP​ HA​ PORN​ ភេទ​ស្រី​ សញ្ជាតិ​ថៃ​ អាយុ​៣៧​ឆ្នាំ​ និង​អ្នកដំណើរ​ឈ្មោះ​ PRACHAMON​ WIPA​ ភេទ​ស្រី​ សញ្ជាតិ​ថៃ​ អាយុ​៣០​ឆ្នាំ​។​ ​មន្ត្រី​បន្ត​ថា​ ជនជាតិ​ថៃ​ទាំង​ពីរ​នេះ​នាក់​ មាន​គោលដៅ​ធ្វើ​ដំណើរ​ឆ្ពោះ​ចេញ​ទៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​។​

​ប្រភព​ពី​អ្នកជំនាញ​ថា​ថ្នាំ​ញៀន​ដែល​ឆែកឆេរ​រក​ឃើញ​នេះ​ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ទោះជា​យ៉ាងណា​ក៏​ដោយ​មជ្ឈដ្ឋាន​ខ្លះ​ថា​អាច​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជួញដូរ​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ខេត្ត​ កំពង់ធំ​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ ភេទ​ប្រុស​ ម្នាក់​ផង​នោះ​៕


ចំនួនអ្នកទស្សនា

    20551937

  • ថ្ងៃនេះ8521
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87601
  • ខែនេះ109481
  • ឆ្នាំនេះ109481
  • សរុប20551937