សៀមរាប៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦នឹង២០នាទីព្រឹក ស្ថិតនៅក្រុមទី០៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីចងកធ្វើអត្តឃាត។
តាមការអោយដឹងពីលោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាបបានបញ្ជាក់ថាសពឈ្មោះ ឃួន ផុស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកើតហេតុខាងលើ បានមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។
ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យសាកសព ហើយពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត(ចងក) ដោយខ្លួនឯងពិតប្រាកដមែន ដោយគ្មានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់សាកសព ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕