នគរបាល​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​៦​នាក់​ ទៅ​វិញ​ពាក់ព័ន្ធ​ បទល្មើស​ ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ (VOIP)

01-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនជាតិ​ចិន​ចំនួន​៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​អគ្គនាយក​អន្តោប្រវេសន៍​ សហការ​ជាមួយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១​ បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ៥​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​

​ការ​បណ្តេច​ចេញ​នូវ​ជនជាតិ​ចិន​ខាងលើ​ ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​លោក​ឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​ អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ជនជាតិ​ចិន​ទាំង​ ០៦​នាក់​ ត្រូវ​បាន​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ យោង​តាម​ប្រកាស​បណ្តេញចេញ​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ និង​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​ ០៣​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​បទល្មើស​ ក្លែងបន្លំ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ (VOIP)​។​

​កិច្ច​ប្រតិបត្តិការ​នេះ​ ក៏​មានការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​យក​ទៅ​អនុវត្ត​តាម​ច្បាប់​នៅ​ប្រទេស​ចិន​៕


ចំនួនអ្នកទស្សនា

    20552847

  • ថ្ងៃនេះ9431
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88511
  • ខែនេះ110391
  • ឆ្នាំនេះ110391
  • សរុប20552847