បុរស​ស្រវឹង​ខួប​លង់ទឹក​ស្ទឹង​បាត់​៤​ថ្ងៃ​ អណ្តែត​ទើប​រក​ឃើញ​

04-November-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ សាកសព​អណ្តែត​ទឹក​សមត្ថកិច្ច​អះអាង​ថា​ករណី​ស្រវឹងស្រា​លង់ទឹក​ស្លាប់​ដែល​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ក្បាលស្ពាន​សែ​សិន​ ស្ថិត​ភូមិ​សែ​សិន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។​

​សាកសព​ជន​រង​គ្រោះ​មានឈ្មោះ​ វ៉ាង​ សំអាត​ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​កន្ទួត​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​។​

​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា​៖​ជន​រង​គ្រោះជា​មនុស្ស​ស្រវឹង​ខួប​មុន​ពេល​លង់ទឹក​ស្លាប់​ពេល​ស្រវឹង​គេ​ឃើញ​ហែល​ទឹកស្ទឹង​ឆ្លង​ទៅ​មក​ហើយ​លង់​លិច​បាត់​ទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ស្ទឹង​កន្ទួត​ហើយ​សាច់ញាតិ​ព្យាយាម​រក​រហូត​ដល់​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​ប្រទះ​ឃើញ​សក​សព​អ​ណ្តែ​ក​ទឹកស្ទឹង​ក្បាលស្ពាន​សែ​សិន​ ទៅ​មើលឃើញ​សា​សព​ហើម​អណ្តែត​ទឹក​។​

សមត្ថកិច្ច​អះអាង​ថា​៖​សាកសព​ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា​លង់ទឹក​ស្លាប់​ព្រោះ​ឃើញ​ដៃ​ចាប់​ជាប់​ស្មៅ​ ហើយ​សាច់ញាតិ​ថា​មុន​ពេល​លង់ទឹក​ស្លាប់​ផឹកស្រា​ស្រវឹង​ហែល​ទឹក​ឆ្លង​ទៅ​មក​បណ្តាល​លង​ទឹក​បាត់​៤​ថ្ងៃ​ទើប​ប្រទះ​ឃើញ​អណ្តែត​ទឹកស្ទឹង​សែ​សិន​ក្រោយ​ពេល​ពិនិត្យ​ហើយ​ប្រគល់​ជូន​សាច់ញាតិ​បូជា​វត្ត​សមាធិ​ផល​។​

​សាច់ញាតិ​បាន​បញ្ជាក់​ថា​៖​ជន​រង​គ្រោះ​សែ​ល​ស្លាប់​ពោះម៉ាយ​ដែល​ត្រូវ​បាន​លេង​លៈ​ប្រពន្ធ​រយៈពេល​៤​ឆ្នាំ​ មក​ហើយ​ប្រពន្ធ​បាន​ប្តី​ថ្មី​ជន​រង​គ្រោះ​រស់នៅ​ជាមួយ​កូន​ដោយ​ផឹក​ស្រវឹង​រករឿង​កូនចៅ​និង​ជី​វិភាព​គ្រួសារ​ជួប​ការ​លំបាក​ផង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទុក​ឪពុក​នៅ​ម្នាក់ឯង​ផឹកស្រា​ស្រវឹង​លង់ទឹក​ស្លាប់​ ៕​


ចំនួនអ្នកទស្សនា

    20553907

  • ថ្ងៃនេះ10491
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89571
  • ខែនេះ111451
  • ឆ្នាំនេះ111451
  • សរុប20553907