អភិបាល​ខេត្តតាកែវ​ បើក​ការដ្ឋាន​អ៊ុត​កៅស៊ូ​ប្រភេទ​ AC​ ផ្លូវ​ក្រុង​លេខ​ ២១​ មាន​ប្រវែង​ ១៣៤០​ម៉ែត្រ​

05-November-2019 | ដោយ ពលមនសិការ

​តាកែវ​៖​ អាជ្ញាធ​ខេត្ត​មាន​គម្រោង​អភិវឌ្ឍន៍​ក្រុង​ដូន​កែវ​ ដែល​ជា​បេះដូង​របស់​ខេត្ត​ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង​តាម​រយៈ​ការ​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ការ​ដាក់​លូវ​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ក្រុង​និង​គម្រោង​ជួសជុល​សួនច្បារ​នៅ​ក្នុង​ក្រុង​ផង​ដែរ​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​អញ្ជើញ​បើក​ការដ្ឋាន​អ៊ុត​កៅស៊ូ​ប្រភេទ​ AC​ ផ្លូវ​ក្រុង​លេខ​២១​ មាន​ប្រវែង​១៣៤០​ម៉ែត្រ​ ចាប់ពី​ផ្លូវបំបែក​ជា​បួន​ ហ្គា​រ៉ា​ស់​សាំង​សូ​គី​មិច​ ១​មក​រា​ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក​ ដល់​ផ្លូវបំបែក​ជា​បួន​ ទៅ​កំពង់ទូក​ក្រោម​ ស្ថិត​នៅ​ភូមិ​ស្នោ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥​ ខែ​ វិ​ឆ្ឆិ​កា​ ឆ្នាំ​ ២០១៩​នេះ​ ឯកឧត្តម​អភិបាល​ខេត្តតាកែវ​បាន​ថ្លែង​ថា​ ក្រុង​ដូន​កែវ​នា​ពេល​បច្ចុប្បន្ន​នេះ​មានការ​អភិវឌ្ឍន៍​ខ្លាំងក្លា​ទាំង​ហេ​ថា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ សំណង់​អាគារ​ ផ្ទះសំណាក់​ សណ្ឋាគារ​ សួនច្បារ​ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការ​ប្រកប​រប​ទទួលទាន​ជា​ពិសេស​បាន​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តតាកែវ​កាន់តែ​ច្រើន​ឡើង​។​

​ឯកឧត្តម​អភិបាល​ខេត្តតាកែវ​ អ៊ូច​ ភា​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ខណៈ​ពេល​ដែល​ក្រុង​ដូន​កែវ​កំពុង​តែ​មានការ​អភិវឌ្ឍន៍​ខ្លាំងក្លា​បែប​នេះ​ អាជ្ញាធ​ខេត្ត​ក៏​បាន​ធ្វើ​ផែនការ​ជា​ច្រើន​ដើម្បី​ឲ្យ​ដំណើរការ​អភិវឌ្ឍន៍​នេះ​មាន​ច​រិ​ភាព​ តាម​រយៈ​មែន​ការ​ជួសជុល​កែ​លម្អ​ហេ​ថា​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដោយ​ចាក់​កៅស៊ូ​ ដាក់​លូ​នៅ​អម​សងខាង​ផ្លូវ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទឹក​ជន់​លិច​ក្រុង​ ការ​ដាក់​បង្គោល​ភ្លើង​នៅ​តាម​ផ្លូវ​សាធារណៈ​និង​ធ្វើ​ជួសជុល​កែ​លម្អ​សួនច្បារ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរ​កម្សាន្ត​ និង​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ និង​នៅ​ពេល​រសៀល​។​

​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម​អភិបាល​ខេត្តតាកែវ​ ក៏​បាន​ អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​រាល់​ការ​កកស្ទះ​ចរាចរណ៍​ដោយសារ​តែ​គម្រោង​ជួសជុល​ផ្លូវ​នៅ​ក្នុង​ក្រុង​និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធ​ ដោយ​កុំ​ដាក់​លក់ទំនិញ​នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ​ ដែល​នាំ​ឲ្យ​សោ​ភ័​ណ្ឌ​ភាព​ក្រុង​គ្មាន​របៀបរៀបរយ​និង​បាត់បង់​សណ្ដាប់ធ្នាប់​៕


ចំនួនអ្នកទស្សនា

    20551747

  • ថ្ងៃនេះ8331
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87411
  • ខែនេះ109291
  • ឆ្នាំនេះ109291
  • សរុប20551747