សៀមរាប៖ ជនសង្ស័យបានចាប់ខ្លួនបុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនករណីតាំងខ្លួន ជាឯកឧត្តម ហើយដើរ ឆបោកក្នុងរឿងទិញដីធ្លី ក្នុងខេត្តសៀមរាប បន្ទាប់ពីមានជនជនរងគ្រោះចំនួន៤នាក់ប្តឹងទៅសមត្ថកិច្ចនិងតុលាការ។
ការចាប់ខ្លួននេះនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងជំនាញ មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ទួន វុទ្ធី ហៅក្រៅ ទួន ហែម ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរចូលនិវត្តន៍ មានទីលំនៅ បច្ចុប្បន្នភូមិ៥ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពីការសាកសួឈ្មោះ ទួន វុទ្ធីហៅទួន ហែម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តតាមការចោទប្រកាន់ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដែលជាប់ជាក់ពាក់ព័ន្ធករណី៖ ឆបោក នៅចំណុចទីរួមខេត្តសៀមរាប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានដកហូតវត្ថុតាង៖១.ទូរស័ព្ទម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន០១គ្រឿង។២.ទូរស័ព្ទម៉ាក HUAWEI ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទម៉ាក NOKIA ចុចពិល ពណ៌ក្រហម និងពណ៌ខៀវ ចំនួន០២គ្រឿង។៤.ស៊ីមកាត ចំនួន០៤។៥.កាបូបលុយពណ៌ខ្មៅ ចំនួន០១។ ៦.ប្រាក់ដុល្លារ ចំនួន៣៨ដុល្លារ និងប្រាក់រៀល ១០,០០០។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជំនាញ កំពុងកសាងសំណុំរឿង បញ្ជូននិងវត្ថុតាង ទៅកាន់អយ្យការអមសាលា ដំបូងខេត្តសៀមរាប។
សូមបញ្ជាក់ថាការចាប់ខ្លួននេះ យោងតាមពាក្យបណ្ដឹងជនរងគ្រោះ លើករណី ឆបោក។ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណក់ ពិសិដ្ឋដាវី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឿម សុភណ្ឌ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ព័ត៌មានលក់ដី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឹង ប៊ុនតារា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករកស៊ី ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ រ៉ាម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅ បច្ចុប្បន្នភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕