សត្វស្លាបរាប់ម៉ឺនក្បាល នៅចំការមួយកន្លែង ក្បែរជើងភ្នំបន្ទាយនាង រយៈពេល៣ទៅ៤ខែ អាជ្ញាធរកំពុងយកចិត្តទុកដាក់ការពារ

06-November-2019 | ដោយ ពលមនសិការ

បន្ទាយមានជ័យ៖ សត្វស្លាបរាប់ម៉ឺនក្បាល នៅចំការមួយកន្លែង ក្បែរជើងភ្នំបន្ទាយនាង រយៈពេល៣ទៅ៤ខែហើយអាជ្ញាធរ កំពុងយកចិត្តទុកដាក់ការពារ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖សត្វស្លាបរាប់ម៉ឺនក្បាលកំពុងមករស់នៅលើដើមឈើក្នុងចំការមួយកន្លែងនៅខាងជើងភ្នំបន្ទាយនាង ដែលគេស្គាល់ថា ប្រភេទសត្វកុក ស និងក្អែកទឹក សត្វទុង ដែលស្នាក់នៅមានរយៈពេល៤ទៅ៥ខែមកហើយ។

ក្រោយពេលសត្វស្លាប មកកកកុញនៅលើដើមឈើក្នុងចំការមួយកន្លែងមានរាប់ម៉ឺនក្បាល ហើយអាជ្ញាធរស្រុកមង្គលបូរីបានអោយអាជ្ញាធរឃុំ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំបន្ទាយនាង ចុះទៅល្បាតមើលជាប្រចាំហើយណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវទៅបាញ់រឺចាប់សត្វដែលកំពុងរសនៅក្នុងចំការនោះឡើយហើយសូមអោយចូលរួមថែរក្សាការពារសត្វទុកដើម្បីអោយប្រជាពលរដ្ឋបានទៅមើលអាចថាក្លាយជាកន្លែងភ្ញៀវទៅមើលសត្វចូលទ្រនំយំខ្ញៀវខ្ញារកងរំពងនៅពេលថ្ងៃរាបលិច។

លោក រ័ត្ន ដាស៊ីណង់ បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរត្រូវចូលរួមថែរក្សាការពារសត្វស្លាបទុកអាចភ្ញៀវមកមើលជាក់ស្តែងរាល់ថ្ងៃនេះឃើញបងប្អូនប្រជាពលរដ្ឋនៅជិតខាងមកមើលនៅវេលាម៉ោង៥ទៅម៉ោង៦ល្ងាចនៅពេលថ្ងៃរាបលិចឃើញហ្វូងសត្វស្លាបជាច្រើនបានហើរមកពីគ្រប់ទិសទីមករកទ្រនំនៅចំការក្បែរជើងភ្នំបន្ទាយនាង។ អាចថា៖នៅពេលដែលប្រជាពលរដ្ឋទទួលព័ត៌មានបានដឹងអាចមកមើលច្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះប្រកបមុខរបបលក់ដូរសម្រាប់គ្រួសារបានហើយយើងចូលរួមថែរក្សាទាំងអស់គ្នា៕

 

ចំនួនអ្នកទស្សនា

    20551637

  • ថ្ងៃនេះ8221
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87301
  • ខែនេះ109181
  • ឆ្នាំនេះ109181
  • សរុប20551637