ភ្នំពេញ៖ លោក ដូណាល់ ជេ.ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមលិខិតដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានខ្លឹមសារ«ខ្ញុំសូមថ្វាយព្រះពរជូនចំពោះព្រះករុណាព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា។
សហរដ្ឋអាមេរិកស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវព្រះរាជាណាចក្រ ដែលប្រកបដោយសុខសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ៕