អាជ្ញាធរ​ជាតិ​អប្សរា​ ប្រកាស​ហាម​យក​សត្វ​គ្រប់​ប្រភេទ​ទៅ​ព្រ​លែង​ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទ​នានា​ នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ បេតិកភណ្ឌ​ពិភព​លោ​

10-November-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ អាជ្ញាធរ​ជាតិ​អប្សរា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្តម​ លោក​ជំទាវ​ លោក​-​លោកស្រី​ អ្នក​នាង​កញ្ញា​ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ និង​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ ថា​ក្នុង​ន័យ​សាសនា​ ក​សិន្ធុ​ទឹក​ប្រាសាទ​ ត្រូវ​បាន​កសាង​ឡើង​ប្រដូច​ជា​មហាសមុទ្រ​ព័ទ្ធ​ជុំវិញ​ ភ្នំ​ព្រះ​សុមេរុ​ ដែល​មាន​ប្រាសាទ​នានា​នៅ​កណ្តាល​ជា​តំណាង​។​ ម្យ៉ាងវិញទៀត​ក​សិន្ធុ​ប្រាសាទ​ ដែល​បាន​ស្តារ​រួច​ត្រូវ​បាន​បញ្ចូល​ទឹកជា​ប្រចាំ​ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​រដូវប្រាំង​ក្នុង​គោលបំណង​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ​ទាំងមូល​ឱ្យ​បាន​រឹង​មាំ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ ប្រាសាទ​ក៏​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ផ្តិត​យក​រូបភាព​អនុស្សាវរីយ៍​ហើយ​ក្រុមការងារ​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​មក​បំពេញការងារ​សម្អាត​វា​រី​ជាតិ​ជា​ប្រចាំ​។​ ក្នុង​ន័យ​នេះ​ សូម​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ភ្ញៀវ​ទេសចរ​ និង​សាធារណជន​ទាំងអស់​ មេត្តា​កុំ​យក​សត្វ​គ្រប់​ប្រភេទ​ ទៅ​ព្រ​លែង​ចូល​ក្នុង​ក​សិន្ធ​ប្រាសាទ​ជា​ដាច់ខាត​ ៕


ចំនួនអ្នកទស្សនា

    20551677

  • ថ្ងៃនេះ8261
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87341
  • ខែនេះ109221
  • ឆ្នាំនេះ109221
  • សរុប20551677