ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

10-November-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ដោយមានការអញ្ជើញចូលរួមជាអធិតបតី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ស្ថាបន និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

 

 

ចំនួនអ្នកទស្សនា

    20549857

  • ថ្ងៃនេះ6441
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85521
  • ខែនេះ107401
  • ឆ្នាំនេះ107401
  • សរុប20549857