ជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​កម្លាំង​ នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​

11-November-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ជនសង្ស័យ​៥​នាក់​ ត្រូវ​បាន​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៤៖០០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅផ្ទះ​សំណាក់​សេះ​មាស​ ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ​ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។​

​ពាក់ព័ន្ធ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​កម្លាំង​សមត្ថកិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ឱ្យ​បានដឹង​នោះ​ទេ​ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​គឺ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ក្នុង​បន្ទប់​ផ្ទះ​ជួល​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ នេះ​ជា​ជនសង្ស័យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ព័ត៌មាន​ទទួល​បាន​គឺ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ គឺជា​ក្រុម​អតីត​អង្គរក្ស​ទណ្ឌិត​ សម​ រ​ង្ស៊ី​ មេ​ឧទ្ទាម​ក្រៅច្បាប់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​។​ ហើយ​ជាក់ស្តែង​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​បាន​រត់គេច​ខ្លួន​ពី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ផ្លូវជាតិ​លេខ​២​ម្តុំ​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​ ហើយ​មក​លាក់ខ្លួន​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​.​ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​៥​នាក់​ ដែល​លាក់ខ្លួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​សេះ​មាស​ ក្រុង​ប៉ោយ​ប៉ែ​ត​។​

​ក្រោយ​ពេល​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​ មាន​ជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​បាន​បញ្ជូន​ខ្លួន​ភ្លាមៗ​តាម​រថយន្ត​ដែល​មាន​កម្លាំង​នគរបាល​ករពារ​យ៉ាង​ម៉ឺងម៉ាត់​ដឹក​ចេញ​ទៅ​បាត់​ និង​អនុវត្តន៍​តាម​ផ្លូវច្បាប់​៕


ចំនួនអ្នកទស្សនា

    20549757

  • ថ្ងៃនេះ6341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85421
  • ខែនេះ107301
  • ឆ្នាំនេះ107301
  • សរុប20549757