អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ ចូលរួម​ពិសារ​អំបុក​តេ​ជោ​សន្តិភាព​ និង​ដើម្បី​ការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​នៅ​វេទិការ​សួន​មាន​ជ័យ​

11-November-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​ចូលរួម​ពិសារ​អំបុក​តេ​ជោ​សន្តិភាព​ និង​ដើម្បី​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ នៅ​វេទិការ​សួន​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។​

​លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​ពិសារ​អំបុក​រួម​គ្នា​ ដើម្បី​ការពារ​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ និង​របប​រាជ​ជា​និយម​ ការពារ​ប្រទេស​ជាតិ​ និង​ការពារ​ប្រជាពលរដ្ឋ​ ដែល​កំពុង​មាន​សុខ​សន្តិភាព​ និង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​។​

​លោក​បាន​បញ្ជាក់​ថា​៖​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អបអរ​សារ​ទ​ខួប​ទី​៦៦​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នាំ​មក​នូវ​ឯករាជ្យ​ជាតិ​ សន្តិភាព​ និង​អភិវឌ្ឍន៍​។​

លោក​ អ៊ុំ​ រាត្រី​ បាន​បញ្ជាក់​ថា​៖​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ពិសារ​អំបុក​តេ​ជោ​សន្តិភាព​ និង​ដើម្បី​ការពារ​ ជាតិ​ សាសនា​ព្រះមហាក្សត្រ​ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ និង​របប​រាជ​ជា​និយម​ ការពារ​ប្រទេស​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រុម​ស្រុក​.​ក្រុង​និង​ឃុំ​.​សង្កាត់​ដែល​ភាគច្រើន​ធ្វើ​នៅ​តាម​វត្ត​អារាម​ និង​ជួបជុំ​ជាមួយ​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​។​

​ជាក់ស្តែង​នៅ​នៅ​វេទិការ​សួន​មាន​ជ័យ​ក្រុង​សិរី​សោភ័ណ​ ដែល​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​រាបចំ​ពិសារ​អំបុក​តេ​ជោ​សន្តិភាព​ នេះ​មាន​អំបុក​ ដូង​ និង​ចេក​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ពិសារ​។​

​ក្នុង​ឱកាស​នោះ​ដែល​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​លោក​ជំទាវ​ភរិយា​ថ្នាក់ដឹកនាំ​បាន​ចូលរួម​ពិសារ​អំបុក​រួម​គ្នា​ហើយ​បាន​រាំង​លេង​កំសាន្ត​៕​

ចំនួនអ្នកទស្សនា

    20551837

  • ថ្ងៃនេះ8421
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87501
  • ខែនេះ109381
  • ឆ្នាំនេះ109381
  • សរុប20551837