កោះកុង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គី គីម ភេទប្រុស អាយុ១៩ឆ្នាំ ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ១១ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវេលាម៉ោង១២នឹង១៥នាទី ខណៈពេលដែលក្មេងស្រីជនរងគ្រោះ កំពុងជិះកង់ចេញពីផ្ទះទៅសាលារៀន ពេលមកដល់ចំណោតតាញ៉ ស្ថិតក្នុងភូមិ-ឃុំដងពែង ស្រុកស្រែអំបិល ស្រាប់តែជនសង្ស័យបានជិះម៉ូតូ មកពីក្រោយ មកស្កាត់ជនរងគ្រោះរួចអូសចូលក្នុងព្រៃធ្វើសកម្មភាព រំលោភរហូតទាល់តែបានសម្រេច ក៏ជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីអាណាព្យាបាល ក្មេងស្រីរងគ្រោះ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤នឹង៣០នាទីរសៀល។ បច្ចុប្បន្នកម្លាំងកំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕