សៀមរាប៖ នាវេលាម៉ោងប្រហែល១១នឹង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ១២៦ សណ្ឋាគារFCCអង្គរ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់។
ជនរងគ្រោះឈ្មោះ DEMBATAPITIYE IMBUL GAHAMULA WATTE ភេទប្រុស កើតថ្ងៃទី ២៥-១០-១៩៧៤ ជនជាតិស្រីលង្ការ មុខរបរប្រធានផ្នែកគណនេយ្យ សណ្ឋាគារFCCអង្គរ ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។
សពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕