ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទទួលបានពីគ្រប់ទីបញ្ជាការស្រាល(គិតពីម៉ោង០៧៖០០ ថ្ងៃទី១០ ដល់ម៉ោង០៧៖០០ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩) នៅក្នុងតំបន់ប្រារព្ធពិធីបុណ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទូកចូលរួមប្រកួតចំនួន២៩៧ទូក (ទូកអន្តរជាតិចំនួន៩៧ទូក ស្រី២ទូក)។
ក្នុងនោះ៖-ទូកអុំចំនួន១៦៨ទូក (ស្រី១ទូក),-ទូកចែវចំនួន ៣២ទូក (ស្រី២ទូក),-ទូកអន្តរជាតិ៩៧ទូក (ស្រី២ទូក),-ចំណុះទូកសរុប១៩.២១៤នាក់ (ស្រី២៧៣នាក់)។
ពិនិត្យជារួមនៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៥៥ម៉ឺន/៩០ម៉ឺននាក់ (ធៀបឆ្នាំ២០១៨)។
កត់សម្គាល់៖១-សភាពការណ៍បទល្មើសព្រហ្មទណ្ឌ៖កើតឡើង៣លើក៖-លួចម៉ូតូ១លើក បាត់ម៉ូតូ១គ្រឿង (ទីតាំងចំណុះទូក),-លួចកាបូបលុយ ២លើក បាត់ទឹកប្រាក់មួយចំនួន (A9 ,A6)។
២-សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ កើតឡើងចំនួន ៧លើក ក្នុងនោះ៖-ទូកបុកគ្នា១លើក របួសកីឡាករ ៥នាក់(ហ្វឹកហាត់ ទីតាំងចំណុះទូក), -លិចទូក ៤លើក ស្មើ៤ទូក (A10) ជួយសង្គ្រោះកីឡាករបានទាំងអស់ពុំមានគ្រោះថ្នាក់, -កីឡាករខ្យល់គរ ២នាក់ (A10) បញ្ជូនទៅមន្ទីរពេទ្យ។
៣-លទ្ធផលអន្តរាគមន៍ និងសង្គ្រោះ៖-ជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន ៦លើក ស្មើ៦នាក់ (A3=១នាក់ A7=២នាក់ A4=២នាក់ A9=១នាក់) ប្រគល់ជូនក្រុមគ្រួសារ។
-បានជួយសង្គ្រោះស្ត្រីឈឺពោះសម្រាលកូនបញ្ជូនទៅមន្ទីរពេទ្យ(A4) និងជួយសង្គ្រោះជនចាស់ជរាដើរពុំរួច២នាក់(A6)។-បានជួយសម្របសម្រួលការតវ៉ារវាងចំណតទូកនិងចំណតទូក(ទីតាំងចំណុះទូក)។
-បានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ៦.០៤៨នាក់ (ស្រី ១.៥០១នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន ៩នាក់ (ប្រុស)។
-បានចុះផ្សព្វផ្សាយអប់រំស្តីពី ការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋាន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយ៍ដ្ឋាន ហាងលក់ខោអាវ... បានចំនួន ២៥៧កន្លែង និងចែកខិត្តប័ណ្ណ ជូនប្រជាពលរដ្ឋអាជីវករចំនួន៣២២សន្លឹក៕