ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុទ ប្រធាននាយករដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទូកចូលរួមប្រកួតចំនួន ២៩៧ទូក(ទូកអន្តរជាតិចំនួន ៩៧ទូក ស្រី២ទូក)ក្នុងនោះ៖-ទូកអុំចំនួន ១៦៨ទូក (ស្រី ១ទូក),-ទូកចែវចំនួន ៣២ទូក (ស្រី ២ទូក),-ទូកអន្ដរជាតិ ៩៧ទូក (ស្រី ២ទូក),-ចំណុះទូកសរុប ១៩.២១៤នាក់ (ស្រី ២៧៣នាក់)។
ពិនិត្យជារួមនៅនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រពលរដ្ឋមកចូលរួមកំសាន្តសប្បាយប្រមាណ៤,៧៥លាន/៤,៥លាននាក់(ធៀបឆ្នាំ២០១៨)។
កត់សម្គាល់៖
១-សភាពការណ៍សន្តិសុខ
ពិនិត្យជារួមក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក មានលក្ខណៈល្អប្រសើរ ដោយពុំមានព្រឹត្តិការណ៍ណាមួយកើតឡើងជះឥទ្ធិពលជាអវិជ្ជមានដល់ស្ថានភាពសន្តិសុខឡើយ។
២-សភាពការណ៍បទល្មើសព្រហ្មទណ្ឌ៖កើតឡើង ១០/៨លើក ៖
-លួច៨/៥លើក (A4២លើក, A8 , A7, A6២លើក, A9, ទីតាំងចំណុះទូក) បណ្តាលឲ្យបាត់ម៉ូតូ ៣ គ្រឿងកាបូប ២លើកទឹកប្រាក់៥០០ដុល្លាអាមេរិក អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងទូរស័ព្ទដៃ២គ្រឿង។ករណីខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម៉ូតូ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង បានប្រគល់ជូនម្ចាស់វិញ(A4)។
-ហិង្សាដោយចេតនា ២/១លើក(A8, A7) ក្នុងនោះ ១ករណីបង្កឡើងដោយអ្នកថែរក្សាវត្តវាយគ្នាជាមួយអ្នកខាងក្រៅ និង ១ករណីទៀត រវាងចំណុះទូកនិងចំណុះទូកករណីទាំង២នេះសមត្ថកិច្ច បានសម្របសម្រួលរួចរាល់។
ដោយឡែកបទល្មើសឆក់ក្នុងឆ្នាំនេះពុំមានសភាពការណ៍កើតឡើង ធៀបទៅឆ្នាំ២០១៨ កើតឡើង ២លើក។
៣-សភាពការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងចំនួន១៩/២៧លើកក្នុងនោះ៖
-ផ្ទុះកំប៉ុងហ្គាស ០/១០លើក
-គ្រោះថ្នាក់ចរាចរណ៍ ០/១លើក
-លិចទូក ១០/១១លើក ស្មើ១០ទូក (A10)ជួយសង្គ្រោះកីឡាករបានទាំងអស់ពុំមានគ្រោះថ្នាក់។
-ខ្យល់គរ ៧/៤លើក (A10 ៤លើក, A8, A7, ចំណុះទូក១នាក់) បញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបានទាន់ពេល។
-ទូកបុកគ្នា ១លើក របួសកីឡាករ ៥នាក់ (ហ្វឹកហាត់ ទីតាំងចំណុះទូក) ។
-អគ្គីភ័យកើតឡើង ១/១លើក (A5) នៅក្រសួងធម្មការនិងសាសនា (បន្ទប់ប្រធាននាយកដ្ឋានពុទ្ធសាសនបណ្ឌិត) ខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនបង្ករឲ្យមានរបួសស្នាម (ឆ្លងចរន្តអគ្គីសនី)។ ករណីនេះសមត្ថកិច្ចបានជួយសង្គ្រោះទាន់ពេលវេលា។
II-លទ្ធផលអន្ដរាគមន៍ និងសង្គ្រោះ
-នៅតំបន់A3 បានដកហូតអាវដែលមានអក្សរ Police លើស្ត្រី ១នាក់ អប់រំរួចឲ្យត្រឡប់ទៅវិញ និងឃាត់ខ្លួនបុរសឈ្មោះ គិត ធារ៉ា អាយុ ៣៣ឆ្នាំ រត់ចូលក្បួនរថយន្ត សម្តេចនាយករដ្ឋមន្ត្រី ហើយបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង ដើម្បីអនុវត្តនីតិវិធីបន្ត។
-នៅតំបន់ A4 សមត្ថកិច្ចបានឃាត់ខ្លួនយុវជន២នាក់ភេទ ប្រុស (១នាក់ចងទង់ជាតិព្រះរាជាណាចក្រកម្ពុជាលើក្បាល ហើយស្រែកថាសម រង្ស៊ី ចូលស្រុកហើយ និង ១នាក់ទៀតបង្កឲ្យបាត់សណ្តាប់ធ្នាប់នៅចំណុចវិមានឯករាជ្យ)បញ្ជូនទៅខណ្ឌដូនពេញដើម្បីបន្តនីតិវិធី។
-ជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន ៥១លើក=៥២នាក់. (A4=២៦ន.A3=៩ន. A7=៨ន.A5=៣ន. A8=១ន.A6=២ន. A9=៣ន.) បានប្រគល់ជូនក្រុមគ្រួសារ។
-បានជួយសង្គ្រោះពិនិត្យ និងព្យាបាលជម្ងឺ ១៥.៨២៣នាក់ (ស្រី ៤.៦៤៥នាក់) និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំនួន ២១នាក់(ស្រី៣)។
-បានជួយសង្គ្រោះស្ត្រីឈឺពោះសម្រាលកូនបញ្ជូនទៅមន្ទីពេទ្យ(A4) និងជួយសង្គ្រោះជនចាស់ជរាដើរពុំរួច២នាក់(A6)។
-បានចុះផ្សពផ្សាយអប់រំស្ដីពី ការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋាន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយ៍ដ្ឋាន ហាងលក់ខោអាវ..... បានចំនួន ៥០៨កន្លែង និងចែកខិត្តប័ណ្ណ ជូនប្រជាពលរដ្ឋ អាជីវករចំនួន ៧៤៨សន្លឹក ៕