បន្ទាយមានជ័យ៖ ស្ថានភាពច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដូចជាគ្មានអ្វីខុសប្លែក គឺប្រជាពលរដ្ឋចេញចូលទៅមកជាធម្មតា គ្មានអ្វីប្រែប្រួលឡើយរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត។
ជាក់ស្តែងឃើញនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតគេឃើញមានកម្លាំងមានសមត្ថកិច្ច បានការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចេញចូលជាធម្មតាដូចជាគ្មានអ្វីប្រែប្រួលឡើយ។
យោងតាមព័ត៌មានទទួលបានពីកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា៖ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សង្កេតឃើញភ្ញៀវជាតិអន្តរជាតិចេញចូលច្រើនខុសពីធម្មតា គឺភ្ញៀវជាតិចេញទៅប្រទេសថៃដើម្បីដើរកំសាន្តនៅថ្ងៃ។
កម្លាំងនគរបាលរូបនោះបានបញ្ជាក់ថា៖ដោយសង្កេតឃើញភ្ញៀវជាតិនិងអន្តរជាតិចេញចូលច្រើនក្នុងឱកាសដែលសំរាកពីការងារ និងប្រទេសកម្ពុជាមានសុខសន្តិ និងសុវត្ថិភាពទើបភ្ញៀវជាតិនិងភ្ញៀវអន្តោរជាតិចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅកំសាន្តតំបន់នានាក្នុងប្រទេសកម្ពុជា។
ដោយឡែកនៅច្រកទ្វារអន្តោរជាតិប៉ោយប៉ែត គឺកម្លាំងមានសមត្ថកិច្ចបានយកចិត្តទុកដាក់ការពារ ជាតិសាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររបបរាជានិយម ការពារបូរណៈភាពទឹក ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អោយមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕