កណ្តាល៖ មនុស្ស២នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ដោយសារផ្ទះធុងហ្គាសក្នុងរោងស្តុកហ្គាសមួយកន្លែង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី រំលងអាធ្រាត ស្ថិតក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ស៊ិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំ (រងរបួសធ្ងន់) ,ទី២-ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំ (រងរបួសស្រាល) ទី៣-ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ៣ឆ្នាំ (រងរបួសស្រាល) និងទី៤-ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំ។ ចំណែកសម្ភារៈខូចខាតមាន៖ រោងស្តុកនិងបញ្ចូលហ្គាសទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រធ្វើអំពីដែក ប្រក់ស័ង្កសី ដំបូល ជញ្ជាំងស័ង្កសី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន៣ធុងតូច។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាស ស្រាប់តែឆាបអណ្តាតភ្លើងចេញពីចង្ក្រានដាំទឹក បណ្តាលឆេះនិងផ្ទុះធុងហ្គាស បណ្តាលឲ្យឆាបឆេះរោងស្តុបហ្គាស ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាលតែម្តង។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បាន៕