លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ទទួល​ជួប​ លោក​ជំទាវ​ Tina​ Redshaw​ នៃ​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​

14-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ទទួល​ជួប​ លោក​ជំទាវ​ Tina​ Redshaw​ ឯកអគ្គរាជទូត​ នៃ​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​ ជំនួប​នេះ​ធ្វើ​នៅផ្ទះ​លេខ​៩៧​ ផ្លូវ​៣១៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​រហូត​មក​ដល់​ពេល​នេះ​ មាន​អគ្គរដ្ឋទូត​បរទេស​ចំនួន​៧​រូប​ហើយ​ បាន​ចូល​ជួប​លោក​ កឹ​ម​ សុខា​ បន្ទាប់​ពី​លោក​ទទួល​បាន​សិទ្ធិ​ច្រើន​ជាង​មុន​ ក្នុង​នោះ​មាន​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ អគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ អគ្គរដ្ឋទូត​អូស្ត្រាលី​ អគ្គរដ្ឋទូត​បារាំង​ អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ អគ្គរាជទូត​ជប៉ុន​ និង​ឯកអគ្គរាជទូត​ នៃ​ប្រទេស​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។​

​លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ថា​ សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​។​ ប៉ុន្តែ​សេចក្តីសម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃ​នោះ​ មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ​ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខ​ខ័​ណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវ​បាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មក​ហើយ​ លោក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​រូប​លោក​។​ លោក​ កឹ​ម​ សុខា​ រំពឹង​ថា​សេចក្តីសម្រេច​ក្នុង​ថ្ងៃ​នោះ​គឺជា​ជំ​ហ៊ាន​ទី​១​ ប៉ុន្តែ​រូប​លោក​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​តែ​ត្រូវការ​ដំណោះស្រាយ​និង​យុត្តិធម៌​ពិតប្រាកដ​។​

​ជា​ចុង​ក្រោយ​នេះ​ លោក​សូម​ផ្ញើ​សេចក្តី​នឹករលឹក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​លោក​នឹង​ទៅ​ជំរាបសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ លោក​នឹង​ជំរាប​ជូនដំណឹង​លំអិត​នៅ​ពេល​ក្រោយ​។​

​គួរ​បញ្ជាក់​ថា​លោក​ កឹ​ម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​០០​នឹង​៣៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ក្បត់ជាតិ​។​ ដោយ​ធ្វើ​តាម​បញ្ជា​របស់​មហាអំណាច​អា​មេ​រិ​ក​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ គំរូ​នឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី​ និង​សើ​ប៊ី​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ស្ថិត​នៅផ្ទះ​លេខ​៩៧​ ផ្លូវ​៣១៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​។​

​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​បន្ទាប់​ពី​វី​ដេ​អូ​មួយ​ ដែល​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ និយាយ​សារភាព​កាលពី​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ នៅ​ ប្រទេស​អូស្ត្រាលី​ ថា​ខ្លួន​បាន​ធ្វើ​តាម​បញ្ជា​របស់​មហាអំណាច​អា​មេ​រិ​ក​ ក្នុង​ការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​យក​គំរូ​ទៅ​នឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី​ និង​សើ​ ប៊ី ដែរ​ ៕

 

ចំនួនអ្នកទស្សនា

    20549027

  • ថ្ងៃនេះ5611
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84691
  • ខែនេះ106571
  • ឆ្នាំនេះ106571
  • សរុប20549027